ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាស រកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន ០១នាក់ទៀត ជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ និងមានអ្នកជាសះស្បើយចំនួន ០៣នាក់។
តាមសេចក្ដីប្រកាសគួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺកូវីដកម្ពុជាគិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ មានចំនួនវិជ្ជមានកូវីដ១៩សរុប ៣៩២នាក់ ក្នុងនោះអ្នកឆ្លងក្នុងសហគមន៍មាន៤១នាក់ និង អ្នកជំងឺជាសះស្បើយមានចំនួន៣៧៤នាក់។
សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកនេះ ខាងក្រោមទាំងអស់គ្នា!
ដោយ៖ ស្រីហាង