ព្រឹកថ្ងៃទី១២ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសថា មានអ្នកជំងឺកូវីដ១៩ចំនួន ០២នាក់ទៀតបានជាសះស្បើយ និងមិនមានករណីវិជ្ជមានថ្មីទេ។
តាមសេចក្ដីប្រកាសគួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺកូវីដកម្ពុជាគិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ មានចំនួនវិជ្ជមានកូវីដ១៩សរុប ៣៩២នាក់ ក្នុងនោះអ្នកឆ្លងក្នុងសហគមន៍មាន៤១នាក់ និង អ្នកជំងឺជាសះស្បើយមានចំនួន៣៧៦នាក់។
សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកនេះ ខាងក្រោមទាំងអស់គ្នា!
ដោយ៖ ស្រីហាង