ព្រឹកនេះ រកឃើញអ្នកឆ្លងថ្មី ០៦នាក់ទៀត ជាពលករខ្មែរមកពីប្រទេសថៃ

ពុធ, ១៣ មករា ២០២១

ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន ០៦​នាក់​ទៀត​ ជា​ព​ល​ករខ្មែរមកពីប្រទេសថៃ។

តាមសេចក្ដីប្រកាសគួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺកូវីដកម្ពុជាគិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះ មានចំនួន​វិជ្ជមាន​កូ​វី​ដ​១​៩​សរុប ៣៩៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយមានចំនួន ៣៧៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២២នាក់៕

សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកនេះ ខាងក្រោមទាំងអស់គ្នា!

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...