ព្រឹក​នេះ ​រកឃើញ​អ្នកឆ្លង​កូវីដ​១៩ថ្មី ​១០​នាក់​ទៀត ​និងជា​សះ​ស្បើយ ​០១នាក់​

សៅរ៍, ១៦ មករា ២០២១

ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាស រកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន ១០​នាក់​ទៀត​ ជា​ព​ល​ករ​ខ្មែរមកពីប្រទេសថៃ និងមានអ្នកជាសះស្បើយចំនួន ០១នាក់។

តាមសេចក្ដីប្រកាសគួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺកូវីដកម្ពុជាគិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នេះ មាន​ចំនួន​វិជ្ជមាន​កូ​វីដ​១​៩​សរុប ៤៣៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយមានចំនួន ៣៨២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៥៤​នាក់​៕

សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកនេះ ខាងក្រោមទាំងអស់គ្នា!

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...