រាជ​រដ្ឋា​ភិបាល​កម្ពុជា ​សម្រេច​ទទួល​យក​វ៉ាក់សាំង​កូវីដ​១៩ ​ជាជំនួយ​របស់​រដ្ឋា​ភិបាល​ចិន ​ចំនួន​១លាន​ដូស​

សៅរ៍, ១៦ មករា ២០២១

តាមការថ្លែងសារជាសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅយប់ថ្ងៃទី ១៥ ខែមករា ឆ្នាំ​២០២១​ នេះ ដោយសម្ដេចបានសម្រេចទទួលយកវ៉ាកសាំងកូវីដ១៩ (Sinopharm) ចំនួន១​លាន​ដូស​ជា​ជំនួយ​របស់​រដ្ឋា​ភិបាល​ចិន​។​

យោងតាមសារសំឡេងនេះ សម្ដេចតេជោបានបញ្ជាក់ថា កាលពីដើមឡើយសម្ដេចថាទទួលយកតែវ៉ាក់សាំង ដែល​ទទួល​​ស្គាល់​ពី​អង្គ​ការ​សុខភាពពិភពលោក ( WHO ) ប៉ុន្តែដោយសារតែក្នុងស្ថានភាពនៅកម្ពុជា នៅតែមាន​ការរក​ឃើញ​អ្នក​វិជ្ជមានកូវីដ១៩​ជា​ប​ន្ត​បន្ទាប់នោះ ដូចនេះមិនអាចរង់ចាំបានទៀតនោះទេ។ ម្យ៉ាងវិញទៀត វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩​​ (Sinopharm) នេះ ត្រូវបា​ន​ថ្នា​ក់​​ដឹកនាំរដ្ឋាភិបាលចិន ប្រធានាធិបតី និងប្រជាជនឥណ្ឌូនេស៊ី និង​មនុស្សរាប់​លាននាក់​លើ​ពិភពលោកបានប្រើ​ប្រាស់​វ៉ាក់សាំ​ង​នេះ​រួចហើយ ដោយមិនមានបញ្ហាប៉ះពាល់សុខភាពផ្សេងៗនោះទេ។

ជាមួយគ្នានោះ សម្តេចតេជោ ក៏បានបញ្ជាក់ថាផងដែរថា អ្នកដែលនឹងត្រូវទទួលបានវ៉ាក់សាំងកូវីដ១៩មុនគេ រួមមាន អ្នកនៅ​ជុំ​វិញ​ព្រះ​មហាក្សត្រ និងសម្តេចតេជោ គ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បុគ្គលិក​អនាម័យ​ទាំងអស់​ អ្ន​កដែល​ពា​ក់ព័​ន្ធ​នឹង​ការផ្តល់សេវា អ្នករត់ម៉ូតូឌុប ម៉ូតូកង់ជាដើម៕

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...