ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលបានប្រកាស រកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន ០២នាក់ទៀត ដោយក្នុងនោះ ០១នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស និង០១នាក់ទៀតជាពលករខ្មែរមកពីប្រទេសថៃ និងមានអ្នកជាសះស្បើយចំនួន ០២នាក់។
តាមសេចក្ដីប្រកាសគួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺកូវីដកម្ពុជាគិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នេះ មានចំនួនវិជ្ជមានកូវីដ១៩ សរុប ៤៥៨នាក់ និង អ្នកជំងឺជាសះស្បើយមានចំនួន ៤០៥នាក់ ព្រមទាំងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៣នាក់។
សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោមនេះទាំងអស់គ្នា!
ដោយ៖ ស្រីហាង