ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលបានប្រកាសថា មានអ្នកជំងឺកូវីដ១៩ជាសះស្បើយចំនួន ០៤នាក់ និងមិនមានវិជ្ជមានកូវីដ១៩ថ្មីនោះទេ។
តាមសេចក្ដីប្រកាសគួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺកូវីដកម្ពុជាគិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នេះ មានចំនួនវិជ្ជមានកូវីដ១៩សរុប ៤៥៨នាក់ និង អ្នកជំងឺជាសះស្បើយមានចំនួន ៤០៩នាក់ ព្រមទាំងអ្នកកំពុងសម្រាកព្យាបាលចំនួន ៤៩នាក់។
សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោមនេះទាំងអស់គ្នា!
ដោយ៖ ស្រីហាង