ព្រឹកនេះ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ០២នាក់បន្ថែមទៀត និងជាសះស្បើយ ០៣នាក់

អង្គារ, ២៦ មករា ២០២១

ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលបានប្រកាស រកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន ០២​នាក់​ទៀត​ ដោ​យ​ក្នុង​នោះ ០១នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស និង០១នាក់ទៀតជាពលករខ្មែរមកពីប្រទេសថៃ និង​មាន​អ្នក​ជាសះស្បើយ​ចំនួ​ន ​០៣នាក់។

តាមសេចក្ដីប្រកាសគួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺកូវីដកម្ពុជាគិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នេះ មាន​ចំនួន​វិជ្ជមាន​កូវី​ដ​១៩​សរុប ៤៦០នាក់ និង អ្នកជំងឺជាសះស្បើយមានចំនួន ៤១២នាក់ ព្រមទាំងអ្នកកំពុងសម្រាកព្យាបាលចំនួន ៤៨​នាក់​។

សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោមនេះទាំងអស់គ្នា!

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...