ក្រសួង​សុខាភិបាល​ប្រកាស​វិធានការ ​ការពារពី​ការចម្លង​ជំងឺ​កូវីដ ​ក្នុងកម្មវិ​ធី​មង្គល​ការ ​និងកម្មវិធី​បុណ្យ​ផ្សេងៗ​ទៀត​

អង្គារ, ២៦ មករា ២០២១

នៅរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ នេះ ក្រសួងសុខា​ភិបាលបាន​ធ្វើសេចក្ដីប្រកាស​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពល​រដ្ឋពី​កា​រ​ពង្រឹងការអនុវត្តវិធានការការពារចម្លងជំងឺកូវីដ១៩ថ្មី តាមកម្មវិធីបុណ្យ ឬក្នុងកម្មវិធីផ្សេងៗ និងកម្មវិធី​រៀប​អាពាហ៍​ពិពាហ៍ នៅ​ទូ​ទាំង​​ប្រ​ទេ​ស​កម្ពុជា។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងបានបញ្ជាក់ថា ដោយកន្លងមកសង្កេតឃើញថា ការអនុវត្តតាមវិធាន​ការការពារ​ដែល​បាន​ដា​ក់ចេញដោយក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅតាមកម្មវិធី​បុណ្យ​ឬកម្មវិ​ធី​ផ្សេ​ង​ៗ ​និងក្នុងកម្មវិធីអាពាហ៍ពិពាហ៍ នៅមានកម្រិតនៅឡើយ ដែលនេះជាហានិ​ភ័យដ៏​ធំធេង​អាចបង្កឲ្យ​មាន​​ការចម្លងវីរុសកូវីដ១៩ ពី​បុគ្គ​លទៅបុគ្គល និងពីបុគ្គលទៅក្នុងសហគមន៍។

ដូចនេះហើយ ក្រសួងសុខាភិបាល បាន​សម្រេច​ចាត់វិធានការការពារថ្មី  ដោយ​ក្នុង​កម្មវិធីបុណ្យ កម្មវិធីផ្សេងៗ និងកម្មវិធី​រៀប​អា​ពា​​​​ហ៍​ពិពាហ៍ ត្រូវរៀប​ចំតុអាហារ​ដោយ​កំណត់​ ចំនួនភ្ញៀវអង្គុយត្រឹមតែ ៥នា​ក់​ប៉ុ​ណ្ណោះ​​ក្នុងមួយតុ ព្រមទាំងមានវិធាន​ការអនាម័យ​ផ្សេ​ង​ៗ​​ទៀតស្រប​តាម​សេចក្ដី​ប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោម។

សូមចូលអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោមនេះទាំងអស់គ្នា!

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...