ព្រឹក​នេះ ​​រកឃើញ​​អ្នកឆ្លង​​កូវីដ​១៩​​ថ្មី ​​ចំនួន ​​០១នាក់​​បន្ថែម​​ទៀត ​​និងជា​​សះ​​ស្បើយ ​​០៥នាក់​​

ព្រហស្បតិ៍, ២៨ មករា ២០២១

ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលបានប្រកាស រកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន ០១នាក់​ទៀត​ជា​ព​ល​ករខ្មែរមកពីប្រទេសថៃ និងមានអ្នកជាសះស្បើយចំនួន ០៥នាក់។

តាមសេចក្ដីប្រកាសគួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺកូវីដកម្ពុជាគិតត្រឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នេះ មានចំនួន​វិជ្ជមាន​កូវី​ដ​១​៩​សរុប ៤៦១នាក់ និង អ្នកជំងឺជាសះស្បើយមានចំនួន ៤២៨នាក់ ព្រមទាំងអ្នកកំពុងសម្រាកព្យាបាលចំនួន ៣៣នាក់។

សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោមនេះទាំងអស់គ្នា!

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...