វៀត​ណាម​ផ្ទុះការ​ឆ្លងកូវីដ​ក្នុង​សហគមន៍​២​ករណីថ្មី ​ក្រោយ​ស្ងាត់​ជិត​២ខែ​

ព្រហស្បតិ៍, ២៨ មករា ២០២១

ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ចំនួនពីរករណី នៅខេត្តភាគខាងជើង Hai Duong និ​ង ​Quang Ninh នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រទេសនេះមិនមានការឆ្លងក្នុងសហគមន៍សោះរយៈពេល៥៥ថ្ងៃ។

អ្នកជំងឺទី១៥៥២ គឺជាស្ត្រីអាយុ ៣៤ឆ្នាំ ដែលធ្វើការឲ្យក្រុមហ៊ុន Vietnam Poyun Electronics Co., Ltd. ក្នុងខេត្ត Hai Duong។

នាងរស់នៅឃុំ Hung Dao នៃទីប្រជុំជន Chi Linh និងមានទំនាក់ទំនងជិតស្និទ្ធជាមួយកម្មការិនីម្នាក់ទៀតក្នុងទីប្រជុំជននេះ ដែ​ល​ត្រូវ​បានបញ្ជាក់ថា វិជ្ជមានកូវីដនៅពេលត្រឡប់មកពីប្រទេសជប៉ុនវិញកាលពីសប្តាហ៍មុន។ អាជ្ញាធរសុខាភិបាលខេត្ត Hai Duong កំពុងបើកការស៊ើបអង្កេតដើម្បីតាមរកមនុស្សទាំងអស់ដែលមានទំនាក់ទំនងជាមួយនាង។

ចំណែកអ្នកជំងឺទី១៥៥៣ គឺជាបុគ្គលិកអាយុ៣១ឆ្នាំនៅអាកាសយានដ្ឋានអន្តរជាតិ Van Don ក្នុងខេត្ត Quang Ninh និងរស់នៅ​ក្នុង​តំ​បន់ ​Hong Ha របស់ខេត្តនេះ។

ដោយធ្វើការនៅអាកាសយានដ្ឋាន គាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមនុស្សជាច្រើនដែលបានវិលត្រឡប់មកពីបរទេស។

ប​ច្ចុប្បន្ន អ្នកជំងឺទាំងពីរត្រូវបានព្យាបាលនៅមន្ទីរពេទ្យ National Hospital for Tropical Diseases ក្នុងទីក្រុង ហាណូយ។គួរ​ប​ញ្ជា​ក់​ថា ​គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ខែមករានេះ ប្រទេសវៀតណាមមានករណីកូវីដសរុប ១,៥៥៣ករណី ស្លាប់ ៣៥នាក់ និងជា​សះ​ស្បើយ ​១,៤៣០នាក់៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ វណ្ណវណ្ណ

ព័ត៌មាន​ទាក់ទង​

Loading...