ព្រឹកនេះ ​រក​ឃើញ ​២៣នាក់​ទៀតឆ្លង​ក្នុង​សហគមន៍ ​និ​ង០២នាក់ជា​អ្នកដំណើរ​មក​ពី​ក្រៅប្រទេស​

អង្គារ, ២៣ កុម្ភៈ ២០២១

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២៥នាក់ថែមទៀត ដែ​ល​ក្នុងនោះ ២៣នាក់ជាករណីពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និង ០២នា​ក់ទៀតជាអ្នកដំ​ណើរមកពីក្រៅ​ប្រ​ទេ​ស​។

តាមសេចក្ដីប្រកាសគួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺកូវីដកម្ពុជាគិតត្រឹមថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ មានចំនួនវិជ្ជមាន​កូវីដ​១៩​សរុប ៥៩៣នាក់ ក្នុងនោះពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» មានចំនួន ៩៩នាក់ និងអ្នកជំងឺកំពុងសម្រាកព្យា​បា​ល​​ចំ​នួន ​១១៦នាក់។

សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកនេះ ខាងក្រោមទាំងអស់គ្នា!

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...