ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើសេចក្ដីប្រកាសជូនដំណឹង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយបានប្រកាសឲ្យបិទដំណើរការនូវការទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈគ្រប់ប្រភេទនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។
យោងតាមសេចក្ដីប្រកាសនេះ បានបញ្ជាក់ថា ដោយសារតែពិនិត្យឃើញពីផលប៉ះពាល់នៃជំងឺកូវីដ១៩ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» នៅតែបន្តរីករាលដាល និងក្នុងគោលបំណងដើម្បីចូលរួមការទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍នោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសូមធ្វើការបិទដំណើរការជាបណ្ដោះអាសន្ន រយៈពេល ២សប្ដាហ៍ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈគ្រប់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សូមអានសេចក្ដីប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខាងក្រោមនេះទាំងអស់គ្នា!
ដោយ៖ ស្រីហាង