ក្រសួង​សុខា​ភិបាល ​ប្រកាស​រកឃើញ​កូវីដ១៩​បំប្លែង​ខ្លួនថ្មីចំនួន ​៣​ករណី ​ក្នុង ​«ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ»​

អង្គារ, ២៣ កុម្ភៈ ២០២១

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២៥នាក់ថែមទៀត ដែ​លក្នុងនោះ ២៣នាក់ ជាករណីពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និង ០២នាក់ទៀតជាអ្នកដំណើរមកពី​ក្រៅ​ប្រ​ទេ​ស​។

តាមសេចក្ដីប្រកាសព្រឹកនេះដែរ ក្រសួង បញ្ជាក់ថា មានអ្នកជំងឺចំនួន ០៣នាក់ មានឆ្លងកូវីដ១៩ បំប្លែងខ្លួនថ្មី ដែលជាប្រភេទវីរុស មា​ន​សភាពចម្លងសាហាវ និងលឿនជាងធម្មតា។ ដោយអ្នកជំងឺទាំង ៣នាក់នេះ ម្នាក់មានអាស័យដ្ឋាននៅសង្កាត់ទន្លេបាសាក់ ខ​ណ្ឌ​ចំការមន រាជធានីភ្នំពេញ និងពីរនាក់ទៀតជាអ្នកនៅក្លឹបកំសាន្ត N8។

សូមអាចសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកនេះ ខាងក្រោមទាំងអស់គ្នា!

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...