អ្នកវិជ្ជ​មាន​កូវីដ១៩ ​ព្រឹកនេះ ​មាន ​០១នាក់មិន​អាចទាក់​ទង​បាន ​និង០១​នាក់ទៀត​មិនព្រម​សម្រាក​នៅពេទ្យ​ព្រោះ​មាន​កូនតូច​

អង្គារ, ២៣ កុម្ភៈ ២០២១

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា មានករណី​វិជ្ជមាន​ថ្មី​ពា​ក់​​ព័ន្ធនៅក្នុង «ព្រឹត្តិសហគមន៍២០កុម្ភៈ» ចំនួន ២៣នាក់ ដោយឡែកក្នុងចំណោមនោះ មាន២នាក់មិនទាន់បានទៅសម្រាក​ព្យាបា​ល​នៅ​មន្ទីរពេទ្យ។

ដោយក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺទាំងពីរនាក់នេះ ០១នាក់ មិនអាចទាក់ទងបាន និង០១នាក់ទៀត មិនព្រមមក​ស​ម្រា​ក​ព្យាបាលនៅមន្ទីរពេទ្យ ដោយសារសម្អាងគាត់មានកូនតូចនៅជាមួយ ដែលអាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីសុខាភិបាល កំ​ពុង​តែ​សម្របសម្រួលនៅថ្ងៃនេះ។

សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកនេះ ខាងក្រោមទាំងអស់គ្នា!

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...