បើថ្ងៃនេះម៉ែបានមកចូលរួមនៅក្នុងពិធីចែកសញ្ញាបត្របរិញ្ញាបត្រនេះដែរ មិនដឹងជាម៉ែមានសេចក្ដីរំភើបចិត្តយ៉ាងណាទេ? ម៉ែមុខជាញញឹមរហូតបិទមាត់មិនជិត។ ទឹកភ្នែករបស់ម៉ែ មុខជាហូរនៅចំពោះរូបកាយកូនប្រុសម្នាក់នេះ ដែលកំពុងតែគ្រងទៅដោយសម្លៀកបំពាក់ និងមួកធំ ក្នុងនាមជានិស្សិតបរិញ្ញាបត្រមួយរូប តែគួរឲ្យស្ដាយ! ស្តាយដែលសង្ខាររបស់ម៉ែមិនបានស្ថិតនៅជាម្ចាស់កម្មសិទ្ធិនៃតួរាងកាយម៉ែឲ្យបានយូរអង្វែង រង់ចាំដល់ថ្ងៃកូនមានពេលនេះឡើយ។
ខ្ញុំក្រោកសំឡឹងមើលទៅលើមេឃដែលកំពុងគ្របដណ្ដប់ដោយភាពងងឹត ដៃខ្ញុំកាន់បរិញ្ញាបត្រមួយសន្លឹក ឯក្នុងចិត្តផ្ដើមស្រដីតិចៗទៅតាមអារម្មណ៍សោកសៅក្នុងវេលានេះ “ព្រះអាទិត្យរះហើយលិច លិចហើយរះរាប់លានដងហើយ! ព្រាត់អ្នកពេលនេះ ព្រឹកស្អែកគង់ជួបវិញទេ តែខ្ញុំព្រាត់ម៉ែ គឺព្រាត់រហូត...”
៥ ភាគ (ចប់)